(ហៃទី)៖ បាតុករដើរពេញផ្លូវក្នុងពេលតវ៉ាដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី Ariel Henry ចុះចេញពីតំណែងក្នុងតំបន់ Petion-Ville នៃ Port-au-Prince ប្រទេសហៃទី ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។
ប៉ូលីសនៅប្រទេសហៃទីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុកររាប់ពាន់នាក់ដែលដើរដង្ហែតាមដងផ្លូវនៃរដ្ឋធានី Port-au-Prince ប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Ariel Henry រួមនិងការដោះស្រាយកង្វះខាតប្រេងឥន្ធនៈ និងតម្លៃកើនឡើង។
ខ្សែវីដេអូរបស់ Reuters បានបង្ហាញពីបុរសម្នាក់ត្រូវបានគេដឹកលើរទេះរុញបន្ទាប់ពីរបួសជើង ហើយប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងទៅលើអាកាស ដើម្បីបំបែកក្រុមអ្នកតវ៉ា។
គួរបញ្ជាក់ថា ការបិទច្រកឥន្ធនៈសំខាន់របស់ប្រទេសហៃទីជុំវិញការឡើងថ្លៃប្រេងឥន្ធនៈដែលលោក Henry បានប្រកាសកាលពីខែមុន រួមជាមួយនឹងការខ្វះខាតជាលទ្ធផល បានបង្ខំឱ្យមន្ទីរពេទ្យមួយចំនួនត្រូវបិទ៕