(អាមេរិក)៖ សេតវិមានកំពុងពិចារណាលើជំហានដើម្បីរឹតបន្តឹងការវិនិយោគរបស់សហរដ្ឋអាមេរិកនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាចិន ចំពេលមានភាពតានតឹងកើនឡើងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Bloomberg នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២។
ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិស្តីពីការទប់ស្កាត់ការវិនិយោគនៅក្នុងប៉ុន្មានខែខាងមុខនេះ។ ប្រភពមួយបានប្រាប់ទីភ្នាក់ងារថា សកម្មភាពដាច់ដោយឡែកពីគ្នាអាចនឹងត្រូវបានចាត់ការប្រឆាំងនឹង TikTok ជាកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមរបស់ប្រទេសចិន។
សេតវិមានត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាជាមួយសភាអំពីលទ្ធភាពនៃការអនុម័តច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនអាមេរិកផ្តល់ការជូនដំណឹងជាមុនអំពីការវិនិយោគដែលអាចកើតមាននៅក្នុងឧស្សាហកម្មមួយចំនួនរបស់ចិន។ ការបង្កើតប្រព័ន្ធអនុញ្ញាតឱ្យរដ្ឋាភិបាលរារាំងការវិនិយោគបែបនេះទាំងស្រុងក៏កំពុងត្រូវបានពិចារណាផងដែរ៕