(បរទេស)៖អាជ្ញាធរឧតុនិយមរបស់ប្រទេសចិន បានប្រកាសអាសន្នពណ៌ខៀវជាថ្មីសម្រាប់ព្យុះភ្លៀង នៅតំបន់ចំនួន១១ នៃប្រទេស ដែលជាតំបន់អាចជួបប្រទះភ្លៀងធ្លាក់ខ្លាំង និងព្យុះផ្គររន្ទះ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរដ្ឋចិន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។
ដើម្បីដោះស្រាយបញ្ហា ដែលអាចកើតមាន រួមទាំងទឹកជំនន់ និងការរអិលបាក់ដី អាជ្ញាធរមូលដ្ឋាននៅក្នុងតំបន់ទាំងនេះ បានចាប់ផ្តើមការឆ្លើយតបជាបន្ទាន់របស់ពួកគេ ដោយសាលារៀន និងសាលាមត្តេយ្យ ត្រូវបានស្នើសុំឱ្យធានាសុវត្ថិភាពសិស្ស និងកុមារ ចំណែកអ្នកបើកបរ ត្រូវបានណែនាំអោយមានការប្រុងប្រយ័ត្ន ដោយសារការលិចទឹកដែលអាចកើតមាន និងការកកស្ទះចរាចរណ៍។
ជាមួយគ្នានេះដែរ សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ទំនាបងាយលិចទឹក អាជ្ញាធរមូលដ្ឋានបានរៀបចំផែនការផ្ទេរពួកគេបណ្តោះអាសន្ន។ ប្រព័ន្ធលូនៃទីក្រុង ដីស្រែចំការ និងស្រះចិញ្ចឹមត្រី តម្រូវឱ្យត្រួតពិនិត្យ ដើម្បីការពារនឹងគ្រោះអាសន្នទឹកជំនន់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ