(បរទេស)៖ប៉ូលិសក្នុងប្រទេសប៉ាគីស្ថាន កំពុងស្វែងរកអ្នកទោស១៣នាក់ ដែលបានចេញពីពន្ធនាគារ ក្នុងខេត្តបាឡូជីស្ថាន ភាគនិរតីប្រទេសកាលពីសប្តាហ៍មុន។ អ្នកទោស ១៧នាក់ បានបើកការវាយប្រហារ ទៅលើឆ្មាំគុករបស់ពួកគេបន្ទាប់ពីពួកគេ ត្រូវបានយកចេញពីបន្ទប់របស់ពួកគេ សម្រាប់ការអធិស្ឋានពេលព្រឹក។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាកងារសារព័ត៌មាន CNN នៅថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ២០២៣។
 
អ្នកទោសទាំងនោះធ្វើការ បានវាយទៅលើមន្ត្រីពីរនាក់ ដែលកំពុងបំពេញកាតព្វកិច្ច ហើយបានយកកាំភ្លើង រហូតផ្ទុះឡើងរវាងប៉ូលិស និងក្រុមអ្នកទោស។ ហេតុការណ៏នេះ បានបណ្តាលឲ្យមន្ត្រីបីនាក់ បានរងរបួសក្នុងការវាយប្រហារដោយអ្នកទោស និងក្រុមមន្ត្រីបានសម្លាប់អ្នកទោសម្នាក់ និងពីរនាក់ទៀតរងរបួស។អ្នកទោសម្នាក់ក្រោយមកបានប្រគល់ខ្លួនឲ្យប៉ូលិស ប៉ុន្តែ១៣ផ្សេងទៀត នាក់នៅបន្តរត់គេចខ្លួន។
 
គួរបញ្ជាក់ថា អ្នកទោសទាំងអស់កំពុងរង់ចាំការកាត់ទោសសម្រាប់ឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ រួមមានឃាតកម្ម ប្លន់ និងកាន់កាប់គ្រឿងញៀន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ