ច្បាប់ស្តីពីការដាក់ប្រទេសកម្ពុជាក្នុងគ្រាអាសន្ន នឹងត្រូវពិភាក្សានៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ ស្អែកនេះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ច្បាប់ស្តីពីការដាក់ប្រទេសកម្ពុជាក្នុងគ្រាអាសន្ន នឹងត្រូវពិភាក្សានៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ស្អែកនេះ ។ ការបញ្ជាក់របស់ សម្តេច គឺត្រូវបានធ្វើឡើងក្នុងសន្និសិទ សារព័ត៌មាននៅវិមានរដ្ឋសភានៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
សម្តេចបានអោយដឹងថា រដ្ឋាភិបាល នឹងចាប់ផ្តើមពិភាក្សារៀបចំសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន តាមរយៈ កិច្ចប្រជុំអន្តរក្រសួង។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នឹងត្រូវដាក់ចូលក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី នៅថ្ងៃទី ៣មេសា ដើម្បីពិនិត្រ មុននឹងបន្តសុំការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា ហើយមុននឹងសុំឡាយព្រះហស្ថពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ