ភ្នំពេញ៖ ប្រិយមិត្តស្គាល់ហើយតារាសម្តែង និងពិធីករដ៏ល្បីរូបសង្ហាគឺ លោក ប៉ែន ចំរ៉ុង។ យ៉ាងណាមិញ តារាប្រុសរូបនេះ តែងតែយកចិត្តទុកដាក់ មើលថែប្រពន្ធបានយ៉ាងល្អ។ មិនត្រឹមតែប៉ុណ្ណោះ លោកនិង ភរិយា តែងតែងបង្ហាញសកម្មភាពផ្អែមល្ហែមចំពោះគ្នា ទៅវិញទៅមក យ៉ាងមានក្ដីសុខ តែទោះជាយ៉ាងណាក្តីអ្នកគាំទ្រជាច្រើន ច្បាស់ជាមិនទាន់បានដឹងនូវរឿងរ៉ាវពីមុន រវាងអ្នកទាំពីរនៅឡើយនោះទេ។ ដោយ ប៉ែន ចំរ៉ុង ជាមួយភរិយា ក៏ធ្លាប់ជាសង្សារគ្នាពីមុនមក រហូតបានចែកផ្លូវគ្នាកាលពីចុងឆ្នាំ ២០១៤។ 

ដោយឡែកតើនេះ ជានិស្ស័យឬយ៉ាងណា? ដែលអ្នកទាំងពីរ ធ្លាប់បានបែកគ្នាម្ដងរួចហើយ តែបច្ចុប្បន្នតារារូបនេះ និង ភរិយា នៅតែអាចសម្រេចបំណង រៀបការជាមួយគ្នាបានយ៉ាងដូច្នេះ។ 

កាន់តែច្បាស់ឡើង កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ភរិយាតារាប្រុសសម្តីចាក់ទឹកមិនលេចរូបនេះ បានបង្ហោះរូបភាព រលឹកកាលនៅជាសង្សារជាមួយគ្នា ដែលពីមុន នាងត្រឹមតែជាហ្វេនប៉ុណ្ណោះ តែពេលនេះនាងក៏បានផ្លាស់ប្ដូរឈ្មោះពីអ្នកគាំទ្រ មកជាភរិយា លោក ប៉ែន ចំរ៉ុង វិញ៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ