(អាស៊ែបៃហ្សង់)៖ ក្រសួងការបរទេស របស់ប្រទេសអាស៊ែបៃហ្សង់ បាននិយាយថា ខ្លួនបានស្នើរឱ្យមានកិច្ចពិភាក្សា ដែលបានគ្រោងទុកជាមួយប្រទេសអាមេនី ចាប់ពីខែតុលា ដល់ខែ វិច្ឆិកាដើម្បីដោះស្រាយភាពតានតឹងនៅតាមព្រំដែនរួមគ្នារបស់ពួកគេ។
 
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស អាស៊ែបៃហ្សនិង អាមេនី បានជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវកាលពីថ្ងៃអាទិត្យបន្ទាប់ពីការប្រយុទ្ធគ្នាដ៏សាហាវបំផុតរវាងអតីតសាធារណរដ្ឋសូវៀតទាំងពីរ ចាប់តាំងពីឆ្នាំ២០២០ ដែលបានសម្លាប់មនុស្សជាង២០០ នាក់កាលពីចុងខែកញ្ញា កន្លងទៅនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ