(ភ្នំពេញ)៖ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំឯកសារសម្រាប់សន្និសីទសារព័ត៌មានស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល០៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ” ក្រោមអធិបតីភាព លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
 
កិច្ចប្រជុំពិភាក្សារៀបចំឯកសារនេះ ក្នុងគោលបំណងដើម្បីត្រៀមរៀបចំឯកសារស្តីពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្តរបស់ក្រសួងមហាផ្ទៃ សម្រាប់សន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីនាពេលខាងមុខ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ