(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងពីលើប្រទេសជប៉ុនជាលើកដំបូងក្នុងរយៈពេល 5 ឆ្នាំដោយបានជំរុញឱ្យមានការព្រមានសម្រាប់អ្នកស្រុកក្នុងការការពារ និងការផ្អាកបណ្តោះអាសន្ននៃប្រតិបត្តិការរថភ្លើងនៅភាគខាងជើងប្រទេសជប៉ុន។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) និងឆ្មាំឆ្នេរសមុទ្រជប៉ុនបានរាយការណ៍អំពីការសាកល្បងកាំជ្រួចដែលត្រូវបានបាញ់ពីលើឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង។រដ្ឋាភិបាល​ជប៉ុន​ បាន​ជំរុញឲ្យ​ប្រជាជន​នៅ​កោះ​ហុកកៃដូ រត់រកកន្លែងសុវត្ថិភាព បន្ទាប់ពីកូរ៉េ​ខាង​ជើង​ បាញ់មីស៊ីលផ្លោង ហោះសំដៅមកខ្លួន។មីស៊ីលនេះ ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាញ់​បង្ហោះ​នៅ​ប្រហែល​ម៉ោង ៧ និង ២៥ នាទី​ព្រឹក​ថ្ងៃ​អង្គារទី០៤ខែតុលានេះ​។

រដ្ឋាភិបាល​ជប៉ុន​បាន​ព្រមាន​ពលរដ្ឋ​ឲ្យ​ការពារ​ខ្លួន​ខណៈ​ដែល​កាំជ្រួច​ទំនង​ជា​បាន​ហោះ​រំលង​ទឹកដី​របស់​ខ្លួន​មុន​នឹង​ធ្លាក់​ចូល​សមុទ្រ​ប៉ាស៊ីហ្វិក។ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ជប៉ុន លោក Hirokazu បាននិយាយថា "សកម្មភាពជាបន្តបន្ទាប់របស់កូរ៉េខាងជើង រួមទាំងការបាញ់មីស៊ីលផ្លោងម្តងហើយម្តងទៀត គំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់ប្រទេសជប៉ុន តំបន់ និងសហគមន៍អន្តរជាតិ និងបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់សហគមន៍អន្តរជាតិទាំងមូល រួមទាំងប្រទេសជប៉ុនផងដែរ" ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានភ្លាមៗនោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានហៅសកម្មភាពរបស់កូរ៉េខាងជើងថា "ព្រៃផ្សៃ" ។

JCS របស់កូរ៉េខាងត្បូងបាននិយាយថា វាហាក់ដូចជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យម (IRBM) ដែលបាញ់ចេញពីខេត្ត Jagang របស់កូរ៉េខាងជើង។ ប្រទេសកូរ៉េខាងជើងបានប្រើប្រាស់ខេត្តនោះ ដើម្បីបាញ់សាកល្បងនាពេលថ្មីៗនេះ រួមទាំងកាំជ្រួចជាច្រើនគ្រាប់ ដែលខ្លួនបានអះអាងថាជា "hypersonic"

ទូរទស្សន៍ Asahi ដែលដកស្រង់ប្រភពរដ្ឋាភិបាលមិនបញ្ចេញឈ្មោះ បាននិយាយថា កូរ៉េខាងជើងប្រហែលជាបានបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ហើយវាបានធ្លាក់ចូលទៅក្នុងសមុទ្រប្រហែល 3,000 គីឡូម៉ែត្រពីប្រទេសជប៉ុន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ