ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិនិត្យសុំបញ្ចូល ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នូវសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ។

អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖ ១- ការពិនិត្យសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នូវ សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិ ក្នុងភាពអាសន្ន។ ២- ការពិនិត្យសមាសភាពលេខាធិការ សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ ចំនួន ៣រូប៖ លោក គោស៊ុ សារឿត លោកស្រី អ៊ុន សុគន្ធា និងលោក ចេវ គឹមហេង។ ៣- ការពិនិត្យ និងសម្រេចសេចក្តីព្រាងរបៀបវារៈ ទី៣ ទី៤ ទី៥ និងកាលបរិច្ឆេទបន្តសម័យប្រជុំ លើកទី៤ នីតិកាលទី៦ ៕

ដោយ ៖ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ