រាជរដ្ឋាភិបាលសម្រេចលុបចោលវិញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ តែនៅរក្សាដដែលចំពោះការហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំណត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាតំបន់តែមួយមិនមានការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។ជាមួយគ្នានោះ រាជរដ្ឋាភិបាលសម្រេចលុបចោលវិញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ តែនៅរក្សាដដែលចំពោះការហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ
។ នេះបើយោងតាម សេចក្តីសម្រេចបន្ទាន់មួយដោយកែសម្រួលថ្មី ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងស្រុកប្រទេស៖
ទី១៖ ដោយសម្រេចកំណត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។
ទី២៖ សម្រេចលុបចេញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀតនៅក្នុងខេត្តតែមួយ ដោយរក្សាទុកជាធរមាននូវការហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀត៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ