ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ គោរមងារជា «សម្ដេចមហាបវរធិបតី» ពិតជាស័ក្តិសមទៅនឹងគុណវុឌ្ឍិសមត្ថភាព ក្នុងតួនាទីជាប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យប្រោស ព្រះរាជទាននូវគោរមងារជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមទៅនឹងគុណវុឌ្ឍិ សមត្ថភាព ទេពកោសល្យ ក្នុងតួនាទីដ៏ឧត្ដុង្គឧត្តមជាប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជូន នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជា «សម្តេចមហាបវរធិបតី»។
តាមរយៈសារអបអរសាទរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន សែន នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា «គោរមងារប្រកបដោយអត្ថន័យ និងគុណតម្លៃដ៏វិសេសវិសាលនេះ ពិតជាស័ក្តិសមទៅនឹងគុណវុឌ្ឍិ សមត្ថភាព ទេពកោសល្យ ប្រកបដោយបទពិសោធន៍ដ៏សម្បូរបែប និងប៉ិនប្រសព្វ ព្រមទាំងមនសិការស្នេហាជាតិដ៏មោះមុត ក្នុងតួនាទីដ៏ឧត្ដុង្គឧត្តមជាប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា»។
ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានគោរពកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង និងវីរភាពដឹកនាំរបស់ សម្តេចមហាបវរធិបតី ដែលតែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតីពុះពារមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ជាពិសេសបម្រើដោយស្មោះស្ម័គ្រ ការពារ និងថែរក្សាឱ្យស្ថិតស្ថេរគង់វង្សនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅព្រះរាជាណាចក្រកម្ពុជា៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ