ទាហានស៊ីឈ្នួលបរទេស ជាង២០០នាក់ ត្រូវបានសម្លាប់ ដោយសារការវាយប្រហារ ដោយគ្រាប់មីស៊ីល របស់រុស្សី
2 ឆ្នាំ មុន
(អ៊ុយក្រែន)៖ក្រសួងការពារជាតិ របស់ប្រទេសអ៊ុយក្រែន បានប្រកាសថា ទាហានស៊ីឈ្នួលបរទេស ចំនួនជាង២០០នាក់ ត្រូវបានសម្លាប់ ដោយសារការវាយប្រហារ ដោយគ្រាប់មីស៊ីល របស់រុស្សី នៅតំបន់ភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន ហើយក្នុងនោះអាវុធ និងរថយន្តយោធា ប្រមាណជា២០គ្រឿងទៀតត្រូវបានបំផ្លាញផងដែរ ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២៕