ប្រធានសភាអាមេរិកថា «អាមេរិកមកតៃវ៉ាន់គឺ ដើម្បីបញ្ជាក់ច្បាស់ថាអាមេរិកមិនបោះបង់ការសន្យារបស់ចំពោះតៃវ៉ាន់»
(តៃវ៉ាន់)៖ លោកស្រី Pelosi និយាយថា គណៈប្រតិភូអាមេរិកបានមកកោះតៃវ៉ាន់គឺ ដើម្បីបញ្ជាក់ច្បាស់ថាយើងនឹងមិនបោះបង់ការសន្យារបស់យើងចំពោះតៃវ៉ាន់ទេ ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។
គួរបញ្ជាក់ថា គ្រាន់តែចុះពីលើយន្តហោះទៅដល់តៃវ៉ាន់ភ្លាម មាននៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបានបញ្ជាក់ថា ដំណើរទស្សនៈកិច្ចនេះ "គោរពការប្តេជ្ញាចិត្តឥតងាករេរបស់អាមេរិកក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់តៃវ៉ាន់" ។លោកស្រី Pelosi ដែលជាអ្នករិះគន់យ៉ាងចំៗចំពោះទីក្រុងប៉េកាំង បាននិយាយពីមុនថា វាមានសារៈសំខាន់សម្រាប់សហរដ្ឋអាមេរិកក្នុងការបង្ហាញការគាំទ្រចំពោះតៃវ៉ាន់។
ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការមកដល់របស់លោក Pelosi ក្រសួងការបរទេសចិនបាននិយាយថា ការធ្វើដំណើរនេះនឹងមានឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-អាមេរិក"ប្រទេសចិនពិតជានឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក" ៕