(ព្រៃវែង): នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ក្រុមមន្ត្រីស៊ីម៉ាក(CMAC)បានចុះប្រមូលយកគ្រាប់មិនទាន់ផ្ទុះសល់តាំងពីសម័យសង្គាមដែលប្រជាពលរដ្ឋប្រទះឃើញកប់ដីនៅក្នុងប្រឡាយកណ្តាលវាលស្រែប្រាំងស្ថិតក្នុងភូមិប្រាសាទលិច ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។
តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់អោយដឹង គ្រាប់មាន២គ្រាប់ ១គ្រាប់ជាគ្រាប់កាំភ្លើងត្បាល់១០៥មីលីម៉ែត្រ និងមួយទៀតជាគ្រាប់កាំភ្លើងត្បាល់៨១មីលីម៉ែត្រ គឺជាគ្រាប់មិនទាន់ផ្ទុះបន្សល់ទុកតាំងពីសម័យសង្រ្គាមមកម្លេះ។ត្រូវបានប្រជាពលរដ្ឋទៅធ្វើស្រែប្រទះឃើញហើយរាយការណ៍មកប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍បន្លិចប្រាសាទ ទើបសមត្ថកិច្ចរាយការណ៍បន្តទៅអោយខាងមន្ត្រីស៊ីម៉ាក់ចុះមកប្រមូលយកទៅតែម្តង។
ទន្ទឹមនោះដែរសមត្ថកិច្ចក៏ដូចជាមន្ត្រីស៊ីម៉ាក់ បានអំពាវនាវដល់ប្រជាជន បើសិនប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌសល់ពីសម័យសង្គ្រាមប្រញាប់ប្រញាល់រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ កុំទៅក្បែរ ឬប៉ះពាល់វាប្រយ័ត្នមានគ្រោះថ្នាក់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ