ភ្នំពេញ៖ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបង្ហាញ លទ្ធផល នៃការអនុវត្តរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញ រយៈពេល២ថ្ងៃកន្លងមក ចាប់ពីថ្ងៃទី១-២ ខែឧសភា ឆ្នាំ២០២០ គឺមានចំណុចវិជ្ជមានច្រើន បើប្រៀបធៀប ថ្ងៃទី២ ជាមួយថ្ងៃទី១ ។យោងតាមគេហទំព័រ ហ្វេសប៊ុក របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ  នៅព្រឹក ថ្ងៃទី ៣  ខែឧសភា  ឆ្នាំ ២០២០  បានឲ្យដឹងថា   ដោយសង្កេតឃេីញថា ករណីល្មេីសច្បាប់ មានការថយចុះច្រេីន ដូចជាករណីម៉ូតូល្មេីស ថយចុះ ៦១៥គ្រឿង និងករណីរថយន្តល្មេីស ថយចុះ ៥២ គ្រឿង ។ ប្រភពដដែល  បន្តថាសូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដេីម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិ របស់អ្នក និងអ្នកដ៏ទៃ ៕  E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ