ស្ថាប័នចត្តាឡីស័កបានរក្សាពលរដ្ឋខ្មែរ៤នាក់ទើបវិលចូលប្រទេសតាមច្រកបាវិត ទុកដាច់ដោយឡែកចំនួន ១៤ថ្ងៃ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានពិនិត្យឃើញពលរដ្ឋខ្មែរចំនួន ០៤នាក់ ស្រី ០២នាក់ រួមទាំងអ្នកជំងឺ ០១នាក់ បានធ្វើដំណើរចូលប្រទេស ។
ដោយអនុវត្តន៍តាមគោលការណ៍ របស់ក្រសួងសុខាភិបាល ស្ថាប័នចត្តាឡីស័ក រក្សាទុកដាច់ដោយឡែកចំនួន ១៤ថ្ងៃ និងបញ្ជូនពលរដ្ឋខាងលើ ទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ នាវេលាម៉ោង ១២និង០០នាទី ថ្ងៃខែឆ្នាំដដែល៕ដោយPP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ