ផ្កាត្រសេក ឬផ្កាក្ងោកបារាំង ត្រូវបានគេដឹងថាពេញនិយមដាំនៅតាមដងវិថីសំខាន់ៗនៅស្រុកខ្មែរយើង ដោយផ្កានេះពេលរីកពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ពណ៌ក្រហមឆ្អិនឆ្អៅ ពេលជ្រុះសន្លឹកផ្កាពេញផ្លូវគឺរឹតតែស្រស់ស្អាតទ្វេរដង។ តែទោះជាយ៉ាងណាមកទល់សព្វថ្ងៃនេះ ផ្កាក្ងោកត្រូវបានគេកាប់ចោលអស់មួយចំនួនធំ ហើយដាំជំនួសដោយដើមឈើផ្សេងៗវិញ តែក៏មានបណ្តាខេត្តមួយចំនួននៅរក្សាការដាំផ្កាដែលមានសម្រស់ស្រស់ស្អាតនេះដដែល ដែលរួមដូចជា ខេត្តកំពត កែបជាប់មាត់សមុទ្រ និងខេត្តបាត់ដំបងជាដើម។ ជាក់ស្តែងប្រសិនបើអ្នកធ្វើដំណើរឆ្ពោះទៅកាន់រមណីយដ្ឋានភ្នំបាណន់ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបងវិញ អ្នកប្រាកដជាបានឃើញផ្កាក្ងោកដែលត្រូវបានដាំព្រោងព្រៀតតាមដងផ្លូវ និងមានផ្ការីកស្គុះស្គាយពណ៍ក្រហមឆ្អិនឆ្អៅយ៉ាងស្រស់ស្អាត ហាក់កំពុងស្វាគមន៍ដល់អ្នកដំណើរ៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ