មនុស្ស៤នាក់ ដែលត្រឡប់មកពីគុយវ៉ែត ហើយនាំគ្នារត់គេចខ្លួនទៅដល់សៀមរាប ត្រូវបានក្រសួងសុខាភិបាលរកឃើញ និងដាក់នៅកន្លែងចត្តាឡីស័កសៀមរាបតែម្តង
បើតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកបានអោយដឹងថា មនុស្ស៤នាក់ ទើបត្រឡប់មកពីប្រទេសគុយវ៉ែត ត្រូវបានក្រសួងដាក់ឱ្យធ្វើចត្តាឡីស័កនៅភ្នំពេញដើម្បីតាមដានសុខភាព ហើយបានបាត់ខ្លួនកាលពីម្សិលមិញនេះ ត្រូវបានរកឃើញវិញហើយនៅខេត្តសៀមរាប។គួរបញ្ជាក់ផងដែរថាអ្នកទាំង៤បានរត់គេចចេញពីមណ្ឌលចត្តាឡីស័ក្តនៅភ្នំពេញ ហើយបានធ្វើដំណើរទៅដល់ខេត្តសៀមរាប ដោយពេលនេះក្រសួងបានចាត់ចែកអោយពួកគេធ្វើចត្តាឡីស័ក្តនៅខេត្តសៀមរាបតែម្តង។ ជាថ្មីម្តងទៀតក្រសួងសុខាភិបាលក៏បានក្រើនរំលឹកម្តងហើយម្តងទៀត ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ចំពោះការរក្សាអនាម័យនិងវិធានការការពារការឆ្លងមេរោគ កូវីដ-១៩ ដើម្បីគេចផុតពីរលកទី២៕ដោយPP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ