ភ្នំពេញ ៖ ដោយអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ក្រសួងទេសចរណ៍សម្រេចឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវចុះឈ្មោះ និងបញ្ចូលទិន្នន័យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានប្រវត្តិធ្លាប់ប្រើប្រាស់នូវសេវាកម្មរបស់ខ្លួនតាមប្រព័ន្ធ Telegram BOT ក្នុងដំណាក់កាលជំងឺកូវីដ១៩នេះ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះបានឱ្យដឹងទៀតថា មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ដែលធ្វើប្រតិបត្តិការជាប្រភេទសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងគ្រប់សមាគមឧស្សាហកម្មទេសចរណ៍សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក និងផ្លូវទឹក រមណីយដ្ឋានទេសចរណ៍ និងសហគមទេសចរណ៍ ត្រូវអនុវត្តន៍ឱ្យមានប្រសិទ្ធភាពផងដែរ៕EB

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ