ជនជាតិថៃ៣៩នាក់ផ្សេងទៀត ត្រូវបានវាយឆ្មក់ចាប់នៅកម្ពុជា ក្រោយប្រព្រឹត្តបទល្មើសសមគំនិតក្នុងការក្លែងបន្លំ និងឆបោកលុយរាប់លានបាត
ថៃ៖ជនជាតិថៃចំនួន៣៩ នាក់ រួមទាំងជនសង្ស័យសំខាន់ម្នាក់នៅក្នុងសំណុំរឿងក្លែងបន្លំមួយ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលឆ្មក់ចូលចាប់ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានbangkok postនៅថ្ងៃទី ២៣ខែធ្នូ ឆ្នាំ២០២១។
ប៉ូលីសថៃមួយក្រុម និងក្រុមកម្លាំងកម្ពុជាបានវាយលុកទីតាំងចំនួនពីរបន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថាអ្នកបោកប្រាស់តាមទូរស័ព្ទប្រហែលជាកំពុងប្រតិបត្តិការពីទីនោះ។ក្រុមកងកម្លាំងថៃដឹកនាំដោយ ឧត្តមសេនីយ៍ទោ Phanthana Nutchanart ប្រធានក្រុម Police Cyber Taskforce (PCT)។
ជនបោកប្រាស់ទាំងនោះបានបោកបន្លំជនជាតិថៃឱ្យផ្ទេរប្រាក់ទៅគណនីរបស់ពួកគេ បណ្ដាលអោយបាត់បង់លុយរាប់លានបាត។កន្លែងទី១ គឺអគារជាន់ទី១០ នៅកណ្តាលក្រុងព្រះសីហនុ ខេត្តកំពង់សោម។ ក្រុមកងកម្លាំងបានរកឃើញជនជាតិថៃជាច្រើននាក់ធ្វើការហៅទូរសព្ទពីទីនោះ។ សរុបមនុស្ស ៣២ នាក់ត្រូវបានចាប់ខ្លួន។
នៅទីតាំងទី២ ប៉ូលិស និងទាហានមួយក្រុមទៀតបានឆ្មក់ចូលអគារកម្ពស់ ៨ ជាន់ ក្បែរព្រលានយន្តហោះជាតិក្នុងរាជធានីភ្នំពេញ។ ក្នុងនោះមានជនជាតិចិន ៥នាក់ និងជនជាតិថៃ ៧នាក់ ត្រូវបានរកឃើញនៅខាងក្នុងអាគារ។នៅទីតាំងនេះ Phayakkhaphon Chinglu អាយុ ៣០ឆ្នាំ រស់នៅខេត្តឈៀងរ៉ៃ ដែលត្រូវបានតុលាការខេត្តឈៀងម៉ៃ ចេញដីកាចាប់ខ្លួនពីបទសមគំនិតក្នុងការក្លែងបន្លំ និងលាងលុយកខ្វក់ ស្ថិតក្នុងចំណោមជនជាតិថៃទាំងប្រាំពីរនាក់ដែលត្រូវបានចាប់ខ្លួន។
ករណីមួយក្នុងចំណោមករណីជាច្រើនទៀត ជនរងគ្រោះខ្លះត្រូវបានជនឆបោកបន្លំខ្លួនជាប៉ូលិស។ ពួកគេបានគំរាមចោទប្រកាន់លើជនរងគ្រោះ ដែលពួកគេអះអាងថាមានជាប់ពាក់ព័ន្ធនឹងការលាងលុយនឹងគ្រឿងញៀន។ នាយឧត្តមសេនីយ៍ Gen Phanthana បាននិយាយថា ជនរងគ្រោះត្រូវបានស្នើឱ្យផ្ទេរប្រាក់ទាំងអស់ឱ្យពួកគេដើម្បីពិនិត្យ។លុយទាំងនោះបានផ្ទេទៅគណនីធនាគារនៅភ្នំពេញ។ ឧត្តមសេនីយ៍ទោ Phanthana បាននិយាយថា ចាប់តាំងពីខែកញ្ញាមក ជនជាតិថៃចំនួន៦០ នាក់បានធ្លាក់ខ្លួនជាជនរងគ្រោះនៃក្រុមអ្នកឆបោក ជាមួយនឹងការបាត់បង់ទឹកប្រាក់ជាង៧៣ លានបាត។
បើយោងតាមប៉ូលីស លុយជាង១០០លានបាតត្រូវបានរកឃើញនៅក្នុងគណនីទាំងនេះ។ ដោសារជនរងគ្រោះផ្សេងទៀតប្រហែលជាបានយល់ព្រមផ្ទេរលុយ ប៉ុន្តែមិនបានដាក់ពាក្យបណ្ដឹង ការបាត់បង់ទឹកប្រាក់អាចលើសពី ២០០-៣០០ លានបាត ។ថ្លែងក្រោយជំនួបជាមួយមន្ត្រីកំពូលកម្ពុជានាពេលរសៀល នាយឧត្តមសេនីយ៍ Phanthana បាននិយាយថា អាជ្ញាធរកម្ពុជាយល់ព្រមបញ្ជូនជនសង្ស័យ ដើម្បីប្រឈមមុខនឹងការកាត់ក្តីនៅប្រទេសថៃ លោកបានបន្តថា អាជ្ញាធរថៃបានរឹបអូសគណនីធនាគារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងអ្នកឆបោកដើម្បីពិនិត្យ ហើយទ្រព្យសម្បត្តិរបស់ពួកគេនឹងត្រូវរឹបអូសនៅពេលក្រោយ៕SP