ហង្សក្រហម Liverpool​ នៅតែឈរលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ដដែរ បន្ទាប់ពីទទួលជ័យជម្នះ ២-០ លើក្រុម Wolves។

ក្នុងការប្រកួតនេះ Mohamed Salah បានបញ្ចេញទំរង់លេងយ៉ាងល្អដោយរកគ្រាប់បាល់ មួយគ្រាប់នៅនាទីទី១៨ និងបានបញ្ជូនបាល់បានយ៉ាងល្អទៅអោយកីឡា Virgil Van Dijk ស៊ុតបញ្ចូលទីនៅនាទី៦៨ ដែលជ័យជម្នះនេះបានធានាថាពួកគេនៅតែជាក្រុមលេខមួយនៃក្របខ័ណ្ឌ Premier League ។

មិនត្រឹមតែប៉ុណ្ណោះ Salah រកបានគ្រាប់បាល់ទី ១១ នៃក្របខ័ណ្ឌ Premier League នៃរដូវកាលនេះហើយ មានន័យថាកីឡាករអេហ្ស៊ីបឆ្នើមរូបនេះ កំពុងតែនាំមុខគេសម្រាប់ការឈ្នះពានរង្វាន់ស្បែកជើងមាសដែលតាមពីក្រោយដោយកីឡាករ Pierre Emerick Aubameyang មានគ្រាប់ស៊ុត ១០គ្រាប់។

បច្ចុប្បន្ន ហង្សក្រហមឈរលើកំពូលតារាង ដោយមាន ៤៨ ពិន្ទុ ដោយលើ Manchester City  ៤ពិន្ទុជាបណ្តោះអាសន្ន។ 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ