លោក joe Bidenប្រធានាធិបតីអាមេរិកនឹងបន្តគាំទ្រអ៊ុយក្រែន ខាងផ្នែកហិរញ្ញវត្ថុនិងការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីបន្ថែមទៀត
2 ឆ្នាំ មុន
អ៊ុយក្រែន៖សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដោយបន្ថែមថា ការហៅទូរស័ព្ទមានរយៈពេលប្រហែល ៣០ នាទី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeeraនៅព្រឹកថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២២។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏បានសរសេរនៅលើ Twitter អំពីរឿងនេះផងដែរ ដោយនិយាយថា លោកបានពិភាក្សាអំពីបញ្ហាសន្តិសុខ ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន និងការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីជាមួយលោក Biden ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី ២៦កុម្ភៈកន្លងទៅអាមេរិកបានប្រកាស ផ្តល់ជំនួយយោធាបន្ថែមតម្លៃ ៣៥០លានដុល្លារដល់អ៊ុយក្រែន។ ប្រមុខការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីងកិននិយាយថាជំនួយនេះគឺសម្រាប់អ៊ុយក្រែនយកទៅការពារខ្លួនពីការវាយប្រហារដ៏ឃោរឃៅរបស់រុស្ស៊ី៕SP