សកម្មជនឯករាជ្យហុងកុង Edward Leung ត្រូវបានដោះលែងបន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេលជិត៤ឆ្នំា
ហុងកុង៖ សកម្មជនឯករាជ្យរបស់ទីក្រុងហុងកុង លោក Edward Leung Tin-keiដែលជាសកម្មជនដ៏លេចធ្លោក្នុងការតស៊ូមតិលើចលនាគំាទ្រលទ្ធិប្រជាធិបតេយ្យកាលពីឆ្នំា២០១៩នោះត្រូវបានដោះលែងហើយ ក្រោយត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារអស់រយៈពេលជិត៤ឆ្នំា។នេះបើតាមការចេញផ្សាយរបស់ សារព័ត៌មានBangkok post ចេញផ្សាយនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២។
សកម្មជនឯករាជ្យរបស់ទីក្រុងហុងកុង ត្រូវបានគេមើលឃើញថា បានវាយប្រហាទៅលើរដ្ឋភិបាល ឥតសំចៃមាត់នោះទេ ខណៈរូបគេបានចាប់ផ្តើមដើរចូលក្នុងវិស័យនោយបាយ និងក្លាយជាសកម្មជនឯករាជ្យចាប់តាំងពីឆ្នំា២០១៦មក។ លោក Edward Leung Tin-keiជានិស្សិតសិក្សាលើឯកទេសទស្សនវិជ្ជា និងវិទ្យាសាស្រ្តនយោបាយ ហើយធ្លាប់ចូលរួមនៅក្នុងចលនាអំបូរអន្តោគ្រាមហុងកុង បន្ទាប់មកទៀត រូបលោកក៏បានក្លាយទៅជាបេក្ខភាពឈរឈ្មោះឱ្យគេឆ្នោតដើម្បីគាំទ្រការទាមទារឯករាជ្យសម្រាប់ក្រុងហុងកុង។
គួររំលឹកផងដែរថា នៅក្នុងសកម្មភាពរបស់គាត់ ត្រូវបានអាជ្ញាធរក្រុងហុងកុងចោទប្រកាន់ថា «ជាការតវ៉ាប្រឆំាងនឹងការត្រួតត្រារបស់ទីក្រុងប៉េកំាង មកលើទីក្រុងហុងកុង»។ការដោះលែង លោក Leung គឺពុំត្រូវបានបង្ហាញឱ្យសារធារណៈជនដឹងនោះទេ គឺដោះលែងក្រោមការបិទបាំង និងសម្ងាត់បំផុត៕SP