វៀតណាម៖«នៅកម្ពុជា គ្មានសហគមន៍ណា ដែលជួបការលំបាកច្រើនដូចសហគមន៍ជនជាតិវៀតណា​មភា​គតិចនោះទេ។ នេះជាការលើកឡើងរបស់លោក ង្វៀន សួនហ៊្វុក ប្រធានាធិបតីវៀតណាម ទៅកា​ន់​ម​ន្រ្តីទូតវៀតណាម តំណា​ងពា​ណិ​ជ្ជករវៀតណាម និង តំណាងសហគមន៍វៀតណាមនៅកម្ពុជា ដែល​ត្រូវបានដកស្រង់យកទៅចុះផ្សា​យ​ដោ​យសារព័ត៌មានរបស់វៀតណាមVNXPRESS  នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

 លោកបន្តថា ​«ការជួបការលំបាកដោយសារពួកគេ មានស្ថានភាពមិនច្បា​ស់លា​ស់អំ​ពីភា​ព​ស្របច្បាប់ ហើយភាគច្រើនក្នុងចំណោមពួកគេ មិនមានឯកសារសម្គាល់ខ្លួនដូចជាអត្ត​ស​ញ្ញា​ណបណ្ណ ឬលិ ខិតឆ្ល ងដែនជាដើម»។ ជាមួយគ្នានេះ មេដឹកនាំកំពូលរបស់វៀតណាមរូបនេះ បានសន្យាថា ​នឹងប្រឹ​ងប្រែងជួ យប្រជាជនខ្លួន ដែលមិនទាន់ទទួលបានភាពស្របច្បាប់ ឲ្យឆាប់ទទួលបានភា​ពស្របច្បាប់​នៅ​ក​​ម្ពុជា។

 លោក ស៊ឹម ជី ប្រធានសមាគមន៍ខ្មែរ-វៀតណាមនៅកម្ពុជា បានជម្រាបព័ត៌មានដល់លោ​កប្រ​ធា​នា​ធិ​បតី ង្វៀន សួនហ៊្វុក ថា«សហគមន៍ជនជាតិវៀតណាមប្រឈមការលំបាកជាច្រើន ដែល​មិនធ្លា​ប់មា​ន ដោយសារវិធានការរដ្ឋាភិបាលកម្ពុជា ក្នុងការផ្លាស់ប្តូរទីលំនៅរបស់ពួកគេ»។ ក្នុង​ពា​​ក់កណ្តាល​​ឆ្នាំ២​០​២១នេះ សាលាក្រុងភ្នំពេញ បានចេញវិធានការតម្រូវឲ្យអ្នក ដែលមា​នផ្ទះ​លើផ្ទៃ​ទ​ន្លេ និងប្រកប​របរនេ​សា​ទលើផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រុះរើចេញទៅរស់លើគោក ឬក​ន្លែ​ងណាផ្សេង។ ហេតុផ​លរបស់សាលាក្រុងភ្នំពេញ គឺដើម្បីស្តារបរិស្ថានតាមទ​ន្លេឲ្យល្អ​ប្រសើ​រឡើងវិញ។ ក្នុងចំណោ​មអ្ន​ករស់​នៅ​លើផ្ទៃទន្លេក្នុងរាជធានីភ្នំពេញ ដែលត្រូ​វតម្រូវឲ្យចាកចេញនោះ គឺភាគច្រើ​នជាជ​នជាតិវៀ​ត​ណាម។

ទន្ទឹមនឹងនេះ លោក ស៊ឹម ជី បានស្នើសុំឲ្យប្រមុខរដ្ឋវៀតណាម ស្នើទៅរដ្ឋាភិបាលកម្ពុជាប្រញាប់ចេ​ញ​លិ​​ខិ​តប​ទដ្ឋានគតិយុត្តិផ្លូវការ ស្តីពីសិទ្ធិប្រជាជនវៀតណាមភាគតិច ដែលបានចុះក្នុងបញ្ជី​ជា​ជនបរទេ​សរស់​នៅក្នុងប្រទេសកម្ពុជា ព្រមទាំងឆាប់ចេញសេចក្តីសម្រេចទ​ទួលស្គាល់ពួកគេជាជនបរទេ​សរស់​នៅក្នុ​ងប្រទេសកម្ពុជា និងផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពួកគេ»

 ដោយ​សារ​ច្បាប់​កម្ពុជា​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទិញ​ដី​ប៉ុណ្ណោះ ជនជាតិ​វៀតណាម​រាប់​ពាន់​នាក់​បាន​មក​តាំង​ទី​លំនៅ​តាម​ភូមិ​លើ​បង្គោល​ឈើ។ បន្ទាប់ពីអ្នកត្រួសត្រាយ ជនជាតិខ្មែរវៀតណាម ពីរជំនាន់ទៀ តបានកើតក្នុងប្រទេសកម្ពុជា ដោយរស់នៅដោយគ្មានឯកសារផ្លូវការនៃអត្ថិភាពរបស់ពួកគេរហូតម ក ដល់សព្វថ្ងៃនេះ។យោងតាមសមាគមវៀតណាមក្រៅប្រទេសកម្ពុជា ជនជាតិវៀតណាមជាង ១៥០០ គ្រួសាររស់នៅក្នុ​ងភូមិបណ្តែតទឹ​កតាមបឹងទន្លេសាប ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ