កម្ពុជា បន្តផ្ដល់ជំនួយម៉ាស ៣.២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ដល់មីយ៉ាន់ម៉ា ក្នុងដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តផ្ដល់ជំនួយម៉ាសជាង៣.២លាន និងសម្ភារៈយុទ្ធសាស្ត្រជាច្រើនទៀត ដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា នៅក្នុងដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសសមាជិកអាស៊ានមួយនេះ នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ។
សូមរំលឹកថា នេះជាលើកទី៣ហើយ ដែលរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈដែលប្រទេសនេះ កំពុងមានវិបត្តិនយោបាយ និងជួបភាពវឹកវរ ក្រោយមានរដ្ឋប្រហារទម្លាក់លោកស្រី អោង សានស៊ូជីចេញពីតំណែង កាលពីខែកុម្ភៈ ឆ្នាំ២០២១។
សូមបញ្ជាក់ដែរថា សម្ដេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៧ ខែមករា ស្អែកនេះ ដើម្បីសម្របសម្រួលដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងពង្រឹងមជ្ឈភាពរបស់អាស៊ាន៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ