MELBOURNE៖ អូស្ត្រាលីនិងប្រទេសជប៉ុន គ្រោងនឹងចុះហត្ថលេខាលើសន្ធិសញ្ញា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ នៅក្នុងកិច្ចប្រជុំកំពូលអនឡាញមួយនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានលុបចោលការធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ដោយសារការកើនឡើងនៃករណីឆ្លងជំងឺកូវីដ ១៩។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បាននិយាយថា មេដឹកនាំទាំង ២ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការចូលប្រើប្រាស់ទៅវិញទៅមក ដែលជាលើកដំបូងក្នុងការកំណត់ក្របខ័ណ្ឌសម្រាប់កងកម្លាំងការពារប្រទេសទាំងពីរដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។

លោក Scott Morrison បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "សន្ធិសញ្ញានេះនឹងក្លាយជាសេចក្តីថ្លែងការណ៍មួយនៃការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការធ្វើការរួមគ្នា ក្នុងការរួមចំណែកប្រឈមមុខនឹងបញ្ហាសន្តិសុខ ជាយុទ្ធសាស្រ្តដែលយើងប្រឈម និង ដើម្បីសុវត្ថិភាពនិងស្ថិរភាពដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក" ។

ទំនាក់ទំនងសន្តិសុខដែលបានពង្រឹងនិងពង្រីកលើកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដែលត្រូវបានគេហៅថា “dubbed the Quad“ ដើម្បីធ្វើការលើការព្រួយបារម្ភរួមគ្នាអំពីប្រទេសចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

គួររំលឹកថា អូស្ត្រាលីនិងជប៉ុន ក៏មានគម្រោងពិភាក្សាអំពីឱកាសដើម្បីពង្រឹងភាពជាដៃគូរបស់រដ្ឋាភិបាល និងអាជីវកម្មលើថាមពលស្អាត បច្ចេកវិទ្យា និងសម្ភារៈសំខាន់ៗ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ