ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ខាងមុខ ដើម្បីបើកបវេសនកាលឆ្នាំសិក្សាថ្មី ព្រមជាមួយ ការបើកដំណើរការថ្នាក់មត្តេយ្យសិក្សា ចាប់ពីអាយុ៣ដល់៥ឆ្នាំឡើងវិញ បន្ទាប់ពីស្ថានភាព នៃការឆ្លងរីករាលដាល ជំងឺកូវីដ១៩ នៅកម្ពុជាបានថយចុះ គួរឱ្យកត់សម្គាល់។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសបែបនេះ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ របស់រាជរដ្ឋាភិបាល ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតកីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ