ខេត្តព្រះសីហនុ៖ករណីផ្ទុះឆេះម៉ូតូទឹកចំនួនមួយគ្រឿងម៉ាក Sea Doo ពណ៌លឿង កម្លាំងម៉ាស៉ីន ៣០០សេស បណ្តាលខូចខាតទាំងស្រុង និងបង្កឱ្យបុរសចំនួន០២នាក់រងរបួស ម្នាក់រងរបួសស្រាល និងម្នាក់ទៀតរងរបួសធ្ងន់វេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខភូមិកោះរ៉ុងសន្លឹមប្រហែល១០០ម៉ែត្រ ដែលស្ថិតក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុមាន។
ជនរងគ្រោះទី១.ឈ្មោះ សុខ លីហូវ ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ បុគ្គលិកម៉ូតូទឹក មានទីលំនៅទំនប់រលក ស្ថិតនៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (រងរបួសស្រាលឆេះរលាត់ត្រង់ចុងចិញ្ចើមខាងស្តាំ) ។ ជនរងគ្រោះទី២.ឈ្មោះ ហ៊ុត វណ្ណ: ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ បុគ្គលិកម៉ូតូទឹក មានស្រុកកំណើតនៅភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (រងរបួសធ្ងន់រយះដាច់បាតជើង) ។
សម្រាប់មូលហេតុ បណ្តាលអោយមានការផ្ទុះឆេះម៉ូតូទឹកខាងលើនេះគឺបណ្តាលមកពីបញ្ហាឆ្លងចរន្តភ្លើង ។ បច្ចុប្បន្នជនរងគ្រោះទាំង០២នាក់ខាងលើត្រូវបានក្រុមហ៊ុនអូប័រ GTVC របស់លោកឧកញ៉ា ទៀ វិចិត្រ ដឹកបញ្ជូនមកសង្រ្គោះនៅគ្លីនិកឯកទេសមង្គលដោយសុវត្ថិភាព ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ