មីយ៉ានម៉ា៖ប្រជាជនជាង១៤លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងត្រូវការជំនួយចំណីអាហារ និងសម្ភារៈ​វេ​ជ្ជសា​​ស្រ្ត នេះបើតាមការឱ្យដឹងពីទីភ្នាក់ងារអង្គការសហប្រជាជាតិ។​បើយោ​ងតា​ម​ការចុះ​ផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២។

ប្រជាជនជាង១៤លាននាក់នៅក្នុងប្រទេស មីយ៉ាន់ម៉ា ដែលស្មើនឹងប្រហែលមួយភាគបួននៃ​ចំនួ​​នប្រ​​ជាជនសរុបរបស់ប្រ​ទេសនេះ នឹងត្រូវការជំនួយ មនុស្សធម៌ដូចជាអាហារ និ​ងការផ្គ​ត់ផ្គង់វេ​ជ្ជ​សា​ស្រ្ត។ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ឬ OCHA បានចេញ ផ្សាយរបាយការណ៍ស្តីពីតម្រូវការមនុស្សធម៌ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។របាយ​ការណ៍​បាន​និយាយ​ថា ​តម្លៃ​ស្បៀង ​និង​ប្រេង​បាន​កើន​ឡើង​បន្ទាប់​ពី​យោធា​បាន​ដណ្តើម​អំណាច​ក្នុង​រដ្ឋ​ប្រហារ​កាល​ពី​ខែ​កុម្ភៈ​។

ក្នុងនោះOCHA បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពា​ល់នៃជំងឺរាតត្បា​​តលើកា​រអប់រំ ​ដោ​យបាន​​កត់ស​ម្គាល់ថា ការរៀនសូត្រត្រូវបានរំ​ខានដល់កុមារប្រហែល១២លាននា​ក់ក្នុងឆ្នាំ២​០២០ និង ២​០២១ ដោយសារការ បិទសាលារៀន។

សូមបញ្ជាក់ថា ​តម្លៃ​ស្បៀង​និង​ប្រេង​បាន​កើន​ឡើង​បន្ទាប់​ពី​យោធា​បាន​ដណ្តើម​អំណាច​ក្នុង​រដ្ឋ​ប្រហារ​កាល​​ពី​ខែ​កុម្ភៈ​។ របាយការណ៍បាននិយាយថា "ប្រជាជនមីយ៉ាន់ម៉ាកំពុ​ងប្រឈ​មមុខនឹ​ងវិបត្តិន​យោ​បាយ សេដ្ឋកិច្ចសង្គម សិទ្ធិមនុស្ស និងមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក ជាមួយនឹ​ងតម្រូ​វ​ការកើ​នឡើ​ងយ៉ាងខ្លាំង"៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ