ម៉ាឡេស៊ី៖រដ្ឋចូហូ (Johor)ត្រូវបានអាជ្ញារធ ប្រកាសថា ថានឹងទទួលរងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់ ក្រៅពីរដ្ឋ Johor រដ្ឋបីផ្សេងទៀតដូចជា ប៉ាហាង (Pahang), មេឡាកា (Melaka) និង ណេហ្គឺរី សឹមប៊ី ឡាន (Negeri Sembilan) សុទ្ធតែកំពុងមើលឃើញសញ្ញានៃគ្រោះទឹកជំនន់ និងបង្ខំឲ្យប្រជាជនជម្លៀ សខ្លួន ទៅរកទីកន្លែងមានសុវត្ថិភាព។នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មា ABC នា ល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ២០២២។

អាជ្ញាធរឧតុនិយមបានព្យាករថា ភ្លៀងនឹងធ្លាក់យ៉ាងគំហុកបន្ថែមទៀត ចាប់ពីចុងសប្តាហ៍នេះ រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ទន្ទឹមនឹងនេះ បើតាមអាជ្ញាធរម៉ាឡេស៊ីបានឱ្យដឹងថា មនុស្សជាង ៦៥០នាក់ហើយត្រូវបានជម្លៀសចេញពីរដ្ឋ Johor ខណៈមជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្នចំនួន ៩កន្លែង ត្រូវបានបើកដំណើរការរួចជាស្រេច ដើម្បីត្រៀមទទួលប្រជាជនបន្ថែមទៀត។

លោកបន្តថា៖ «កម្រិតទឹកបានកើនឡើងយ៉ាងខ្លាំង ហើយយើងមិនអាចធ្វើអ្វីបានទេ។ កន្លងមកមានផ្ទះតែ៧ទៅ៨ខ្នងប៉ុណ្ណោះដែលត្រូវទឹកជន់លិច ប៉ុន្តែលើកនេះជាង២០ផ្ទះបានរងផលប៉ះពាល់ ហើយអ្នកភូមិត្រូវបានជម្លៀស ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ