ស្ទឹងត្រែង៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បាន អញ្ជើញជួបសំណេះសំណាលជាសិស្សានុសិស្សក្រីក្រ ដែលមានជីវភាពខ្វះខាត ក្នុងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ។

 ក្នុងឱកាសនោះលោក ស្វាយ សំអ៊ាង បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឱ្យគោរពនូវបទបញ្ជារផ្ទៃ ក្នុង​ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មា​រតីឱ្យរឹងមាំ​ដើម្បី​ទទួល​បានលទ្ធផលល្អ ក្នុងគ្រប់ៗគ្នាក្នុងការប្រឡង។

 លោកអភិបាលខេត្ត បានបន្ថែមថា ការប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ក្មួយៗ សិក្សារៀនប​ញ្ចប់​ថ្នា​ក់វិទ្យាល័យ គឺជាថ្ងៃវាស់ស្ទង់សមត្ថភាពដែលមានសារសំខាន់បំផុត នៃការខិតខំប្រឹងប្រែង រៀនសូ​ត្រ​របស់សិស្សគ្រប់រូប និងជាពិសេសត្រូវថែទាំសុខភាព ទាំងការហូបចុក និងស្នាក់នៅ។

 ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៣,៥០០,០០០រៀល, ស.ស​.យ.ក ខេត្តចំនួន ៣,២០០,០០០រៀល និងថវិកា ស.ស.យ.ក ក្រុងចំនួន ដែលបានពីអាជីករ ទឹកសុទ្ធ ១០០យួរ ថវិកា ២,៦០០,០០០រៀល ជូនដល់សិស្សានុសិស្សក្រីក្រជួបកា​រខ្វះខាតចំនួ​ន៦៩​នាក់។

 សូមបញ្ជាក់ថា បើតាមការឱ្យដឹងពីលោក ហ៊ាង ពូលី ប្រធានមន្ទីរអប់រំខេត្ត បានលើ​កឡើ​ងថា ខេត្ត ស្ទឹងត្រែ ងមានមណ្ឌលប្រឡងចំនួន ០២មណ្ឌល ក្នុងនោះមាន​មណ្ឌល​គរុកោ​សល្យ​ភូមិ​ភា​គស្ទឹងត្រែង និងមណ្ឌលវិទ្យាល័យព្រះរាជបូជនីយកិច្ច មាន ៣៣បន្ទប់ បេក្ខជន​សរុបចំ​នួន​៧៧​៩នា​ក់ស្រីចំនួន ៤១៥ នាក់ ក្នុងនោះបែងចែកចេញជា២ គឺទី១៖ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ២៦បន្ទប់ បេក្ខ​ជន ៦២៨នាក់ និងទី២៖ ថ្នាក់វិទ្យាសាស្ត្រមាន ០៧បន្ទប់ បេក្ខជន ១៥១នាក់ ស្រី ៨៣នាក់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ