បាត់ដំបង៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដោយទទូលបានពត៎មានពីកម្លាំងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញបានប្រាប់ថា មានការផ្ញើរថ្នាំញៀនតាមរយៈក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ ពីភ្នំពេញមក បាត់ដំបង។ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត។
នាយការិយាល័យជំនាញ បានចុះទៅដល់ក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ និងបានសហការជាមួ យគ្នា ដោយឲ្យកម្លាំងសមត្ថកិច្ចបន្លំខ្លួនធ្វើជាអ្នកដឹកជញ្ជូនដឹកកញ្ចប់ថ្នាំញៀនយកទៅឲ្យមេក្លោងដែលកុម្ម៉ង់ទិញ នៅចំនុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ជា សុវណ្ណបញ្ចកា ភេទស្រី អាយុ២៩ ឆ្នាំ មានទីលំនៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ទូរស័ព្ទចំនួន ០១គ្រឿង ។
នាពេលនេះ ជនសង័្សយត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ