ភ្នំពេញ៖លោកមីន អោងឡាំង មេដឹកនាំយោធាកំពូលរបស់មីយ៉ាន់ម៉ា បានស្នើសុំប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា រាប់អានគ្នាជា«បងប្អូនធម៌។ នេះបើតាមការឱ្យដឹងពីលោកអនឃួន សំអូន ជាអ្នកថត និងរាយការណ៍ព័ត៌មានកម្មវិធី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងហ្វេសប៊ុក ផ្លូវការរបស់លោកកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។
តាមរយៈទំព័រហ្វេស ប៊ុក ដែលមានគណនីឈ្មោះថា An Khoun Sam Aun បានលើកឡើងថា លោកសូមបង្ហើបរឿងពិតមួយ ដែលលោកបានស្តាប់លឺផ្ទាល់នឹងត្រចៀក អំឡុងពេលដែលលោកបំពេញបេសកកម្មតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់រដ្ឋធានីណៃពិដោរ ដោយលោកមីន អោងឡាំង បាននិយាយមកកាន់ប្រមុខដឹកនាំកម្ពុជា នៅពេលជូនដំណើរឡើងរថយន្តក្រោយទទួលទានអាហារពេលរាត្រីថា លោកសូមគោរពរាប់អានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ជាបងប្អូននឹងគ្នាចាប់ពីពេលនេះតទៅ។
លោកបានបញ្ជាក់បន្តថា នៅពេលដែលនាយឧត្តមសេនីយ៍ មីន អោងឡាំង មានប្រសាសន៍ជំរាបជូនសម្តេចពេលជូនដំណើរសម្តេចឡើងរថយន្តក្រោយទទួលភោជនីយ៍ហារពេលរាត្រី ថ្ងៃទី៧មករា ថា« រូបខ្ញុំ (មីន អោងឡាំង) សូមគោរពរាប់អានសម្តេចជាបងប្អូននឹងគ្នា ចាប់ពីពេលនេះតទៅ បើសម្តេចមានកម្មវិធីរៀបមង្គលការកូន ឬចៅ សូមសម្តេចអញ្ជើញប្អូនផង ប្អូននឹងទៅចូលរួម»។
លោកអនឃួន សំអូន បន្តថា នៅអាស៊ានសម្តេចតេជោ មានបងប្អូនប្រុសបួននាក់ហើយមកដល់ពេលនេះ (ព្រះចៅស៊ុលតង់-សម្តេចតេជោ-ថាក់ស៊ីន-មីន អោងឡាំង) មិត្តល្អរបស់សម្តេចនឹងផ្តល់ផលប្រយោជន៍សំរាប់ប្រទេស និងប្រជាជនទាំងអស់ ដែលរស់នៅលើលោកយើងនេះ។ មីយ៉ាន់ម៉ា នឹងទទួលបានសុខសន្តិភាពយ៉ាងពេញលេញ នៅពេលបុរសសង្ហារដើរបញ្រាស់ទិស បោះជំហ៊ានចូលផ្សៈផ្សាររកដំណោះស្រាយសន្តិភាព៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ