ក្រសួងមហាផ្ទៃ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងធ្ងន់ធ្ងរបំផុត ចំពោះទំព័រហ្វេសប៊ុកនិរទេសខ្លួន នៅក្រៅប្រទេស ចំនួនពីរ
2 ខែ មុន
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងធ្ងន់ធ្ងរបំផុតចំពោះទំព័រហ្វេសប៊ុកនិរទេសខ្លួន នៅក្រៅប្រទេសចំនួនពីរ ឈ្មោះ Samdach Seng Ratana ដែលម្តងហើយម្តងទៀត ធ្វើសកម្មភាពញុះញង់អុញអាលឱ្យកងកម្លាំងនគរបាលជាតិចំណុះក្រសួងមហាផ្ទៃ សហការនឹងកងកម្លាំងផ្សេងទៀត ប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ និងគណនី Tik Tok ឈ្មោះ SereySophea37 ដែលបានក្លែងព័ត៌មានដោយបំភ្លៃថា សម្តេចក្រឡាហោម ស ខេង នឹងក្លាយជានាយករដ្ឋមន្ត្រី នាពេលខាងមុខ ដែលផ្ទុយពីការបញ្ជាក់ជារឿយៗរបស់ សម្តេច ថា «លោកគ្មានមហិច្ឆតា បន្តិចបន្តួចទាល់តែសោះ ចង់ធ្វើជានាយករដ្ឋមន្ត្រីនោះ»៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ