ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌសែនសុខ បានចាប់វាយខ្នោះលោក ម៉ៃ សុគន្ធ អតីតតារាចម្រៀង ក្រោយ លោក បើកបរក្នុងស្ថានភាពស្រវឹងគេចពីគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងអាកុល នៅផ្លូវបឹងបៃតង ខណ្ឌសែនសុខ រួចបន្តជ្រុលទៅបុកម៉ូតូកង់បីចំនួន២គ្រឿង និងរបាំងថ្មបាក់ចំនួន៣កង់ បណ្តាលឱ្យមនុស្ស៣នាក់រងរបួស ។

ករណីខាងលើនេះបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២៤ នៅចំណុខមុខវត្តទឹកថ្លា មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ដំបូងនគរបាលខណ្ឌសែនសុខ បានដាក់គោលត្រួតពិនិត្យអាវុធជាតិផ្ទុះនិងអាកុលនៅផ្លូវផ្សារបឹងបៃតង ខណ្ឌសែនសុខ ។ ក្រោយមកមានរថយន្ដ LAND CRUISER  ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BW-6802 បើកចូលគោលដៅសមត្ថកិច្ចក៏បានហៅចូល ។

ប៉ុន្តែរថយន្តខាងលើ មិនបានចូល ក៏បានបុកបារ៉ាស់រត់គេចពីគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងអាកុល រួចបើករត់ដល់ផ្លូវសហព័ន្ធរុស្ស៊ី ចំណុខមុខវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជ្រុលទៅបុកកង់បី២គ្រឿង និងរបាំងថ្មបាក់ចំនួន៣កង់ បណ្តាលឱ្យមនុស្ស៣នាក់រងរបួសស្រាល ។

ភ្លាៗមសមត្ថកិច្ចដែលដេញតាមពីក្រោយ បានឃាត់ខ្លួនវាយខ្នោះ លោក ម៉ៃ សុគន្ធ ដើម្បីសួរនាំនិងអនុវត្តតាមនីតិវិធី ។ចំណែកវត្ថុតាងនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចជំនាញ វាស់វែង យកទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ