ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ការបោះឆ្នោត គឺជាកុងត្រារវាងប្រជាពលរដ្ឋ និងរដ្ឋាភិបាល បើធ្វើល្អប្រជាពលរដ្ឋនឹងបន្តគាំទ្រកុងត្រាកាន់តែរឹងមាំបន្ថែមទៀត។

ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយកម្មករ-និយោជិតចំនួន ១២.០៦០នាក់ នៅតាមបណ្តា រោងចក្រ សហគ្រាស ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា «ការបោះឆ្នោតជាកុងត្រារវាងពលរដ្ឋ និងរដ្ឋាភិបាល នៅក្នុងលទ្ធិប្រជាធិបតេយ្យ បើធ្វើល្អពលរដ្ឋនឹងបន្តគាំទ្រ កុងត្រាកាន់តែរឹងមាំ បើមិនល្អពលរដ្ឋផ្តាច់កុងត្រា»។ ជាក់ស្តែង នៅឆ្នាំ២០២៣ ពលរដ្ឋ បានផ្តល់ការគាំទ្រ ជាការជំរុញកុងត្រាកាន់តែរឹងមាំ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ដថា ឆ្នាំ២០២៨ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ទិសដៅច្បាស់លាស់ នូវគោលនយោបាយច្បាស់លាស់ ដើម្បីបន្តបំរើប្រជាពលរដ្ឋកាន់តែបានផលច្រើនជាងនេះទៅទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ