ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងបែបចំអកថា មានអ្នកខ្លះបានចេញ មុខរៃអង្គាសលុយ ដើម្បទិញសំបុត្រយន្តហោះ ជួយពលរដ្ឋខ្មែរ នៅអ៊ីស្រាអ៊ែល ប៉ុន្តែ១០ថ្ងៃជាង ហើយមិនឃើញ លទ្ធផលអ្វីនោះទេ។

លទ្ធផលដែល សម្តេច សំដៅដល់នោះ គឺមិនឃើញមានសកម្មភាពទិញសំបុត្រយន្តហោះ ទៅដឹកពលរដ្ឋកំពុងធ្វើការ និងនិស្សិតខ្មែរនៅអ៊ីស្រាអ៊ែលនោះទេ ។

តែ សម្តេច ក៏បានបែបឌឺដងទៀតថា តែបើក្នុងករណី បុគ្គលម្នាក់នោះ ត្រូវការរៃអង្គាសទិញ សំបុត្រយន្តហោះខ្លួនឯង ទៅអាមេរិក ឬប្រទេសណាមួយនោះ គឺលឿនរហ័សណាស់ ដូច្នេះបុគ្គលរូបនោះបានតែស្រែកចោលនោះទេ គឺគ្មានប្រយោជន៍អ្វីឡើយ ។

ក្រោយមានករណីសង្គ្រាម នៅអ៊ីស្រាអ៊ែលភ្លាមៗ រវាងក្រុមហាម៉ាស់ របស់ប៉ាឡេស្ទីននោះ លោក សម រង្ស៊ី និងគូកនខ្លួនបាននាំគ្នាលើកឡើង ក្នុងបណ្តាញសង្គម និងបណ្តាញ ព័ត៌មានប្រឆាំង និន្នាការរាជរដ្ឋាភិបាល បានចេញផ្សាយព្រោងព្រាតថា នឹងចេញមុខរៃអង្គាស ជួយពលរដ្ឋខ្មែរនៅអ៊ីស្រាអ៊ែល ដូចជាការទិញសំបុត្រយន្តហោះ ដើម្បីជួយពលរដ្ឋខ្មែរ មកស្រុកកំណើតវិញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ