ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា «នៅលើពិភពលោកនេះ គេមិនដែលយក Google Map មកធ្វើជាមូលដ្ឋានវាស់វែងខ័ណ្ឌសីម៉ា និងបោះបង្គោលព្រំដែនទេ»។

ការបញ្ជាក់របស់លោក ប៉ែន បូណា ធ្វើឡើងបន្ទាប់ពីទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយភ្ជាប់រូបភាព បង្គោលពញរំដែនកម្ពុជា-វៀតណាម អមជាមួយសារថា «បង្គោលព្រំដែនចេះដើរ តើជាកំហុសអ្នកណា?» ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី៣១ សីហានេះ លោក ប៉ែន បូណា បានបញ្ជាក់ថា «នៅលើពិភពលោកនេះ គេមិនដែលយក google Map មកធ្វើជាមូលដ្ឋានវាស់វែងខ័ណ្ឌសីម៉ា និងបោះបង្គោលព្រំដែនទេ។ សូមកុំធ្វើនយោបាយបោករាស្ត្រតាមរបៀបភូតកុហកបែបទុច្ចរិត និងល្ងង់ខ្លៅបែបនេះតទៅទៀត»។

ទន្ទឹមគ្នានោះដែរ អញនកនាំពាក្យរាជរដ្ឋាបាល បានសង្កត់ធ្ងន់ថា មុនបោះបង្គោលព្រំដែន ត្រូវឆ្លងកាត់ដំណាក់កាលច្រើនយ៉ាង និងនីតិវិធីច្បាស់លាស់ណាស់ ដោយយោងលើផែនទីដែលទទួលស្គាល់ជាអន្តរជាតិ សូម្បីអ័ក្សនៃបង្គោលព្រំដែន ក៏ត្រូវផ្ទៀងផ្ទាត់យ៉ាងជាក់លាក់ណាស់ មុននឹងបោះដោយមិនឱ្យលម្អៀងសូម្បីតែ មួយមីលីម៉ែត្រឡើយ។

ជាមួយគ្នានោះអ្នកនាំពាក្យរូបនេះ ក៏បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំជឿលើបុគ្គលបោកប្រាសប្រឆាំងជ្រុលនិយម បែបនេះឱ្យសោះ ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ