សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ពលរដ្ឋអញ្ជើញទៅបោះឆ្នោតដ៏ច្រើនលើសលុប គឺបង្ហាញឲ្យឃើញថា មានតែការបោះឆ្នោតទេជាមធ្យោបាយល្អ ក្នុងការជ្រើសរើសមេដឹកនាំ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋដ៏ច្រើនលើសលុប បានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ បានបង្ហាញឲ្យឃើញថា «ពួកគាត់ជឿជាក់ថា មានតែការបោះឆ្នោតទេជាមធ្យោបាយល្អ ក្នុងការជ្រើសរើសមេដឹកនាំប្រទេស មិនមែនតាមរយៈធ្វើបាតុកម្ម បង្កចលាចលក្នុងសង្គមនោះទេ»។
ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយកម្មករ-និយោជិតចំនួន ១២.០៦០នាក់ នៅតាមបណ្តា រោងចក្រ សហគ្រាស ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣។
សម្ដេច នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «នៅទូទាំងប្រទេសជាង ៨លាន ២សែននាក់ ៨៤.៥៩ភាគរយ បានអញ្ជើញទៅបោះឆ្នោតបំពេញកាតព្វកិច្ច ជឿទុកចិត្តទៅលើការបោះឆ្នោតថា មានតែការបោះឆ្នោតតាមរដ្ឋធម្មនុញ្ញទេ ដែលជាមធ្យោបាយដែលមានសុវត្ថិភាព ស្ថេរភាព ដើម្បីរើសមេដឹកនាំ មិនមែនតាមការអំពាវនាវដុតប្រទេស បាតុកម្ម ធ្វើរដ្ឋប្រហារ នោះទេ»៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ