ព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករនិយោជិតចំនួន ១៥ ១៩៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសដែលមានមូលដ្ឋាន ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។
កម្មករចំនួន១៥ ១៩៤នាក់នេះ មកពីតាមបណ្តារោងចក្រ សហគ្រាសចំនួន៣០ដែលមានមូលដ្ឋាន ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។ រោងចក្រ សហគ្រាសទាំង ៣០នេះ មានដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ពិសេសចំនួន១ រោងចក្រផលិតគ្រឿងសង្ហារឹម ចំនួន១១ រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៤ រោងចក្រផលិតសម្ភារសត្វចិញ្ចឹមចំនួន២ រោងចក្រកេសកាតុងចំនួន២ រោងចក្រផលិតចំណីសត្វចំនួន២ រោងចក្រផលិតថ្មម៉ាបចំនួន១ រោងចក្រកែច្នៃស្បែកចំនួន១ រោងចក្រផលិតសម្ភារការិយាល័យចំនួន១ រោងចក្រដេរស្បែកជើងចំនួន១ រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ចំនួន១ រោងចក្រជ្រលក់ក្រណាត់ចំនួន១ រោងចក្រផលិតអេប៉ុងចំនួន១ និងរោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិច ចំនួន១។
សូមបញ្ជាក់ថា នេះ គឺជាលើកទី៩ ដែលសម្តេច ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ