នាយឧត្តមសេនីយ៍ ស ថេត ណែនាំមន្ត្រីនគរបាលជាតិ ត្រូវរៀបចំនូវផែនការ ថែរក្សាសន្តិសុខក្នុងព្រឹត្តិការណ៍បុណ្យអុំទូក
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការណែនាំមន្ត្រីនគរបាលជាតិ ត្រូវរៀបចំនូវផែនការការពារ ថែរក្សាសន្តិសុខក្នុងព្រឹត្តិការណ៍បុណ្យអុំទូក ខាងមុខនេះ ឱ្យបានគ្រប់គោលដៅ។
នាយឧត្តមសេនីយ៍ ស ថេត ណែនាំបែបនេះក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ ដោយមានការអញ្ជើញចូលរួមពី អគ្គស្នងការរង ប្រធាន អនុប្រធាននាយកដ្ឋាន ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នាយ នាយរងការិយាល័យ ព្រមទាំងមន្ត្រី និងអង្គភាពពាក់ព័ន្ធ ជាច្រើនរូបផង នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលជាតិ ត្រូវរៀបចំនូវផែនការការពារ ថែរក្សាសន្តិសុខក្នុងព្រឹត្តិការណ៍បុណ្យអ៊ុទូកខាងមុខ ឱ្យបានគ្រប់គោលដៅ ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ និងជាពិសេស ជាការរំពឹងទុកចំពោះទេសចរណ៍បរទេស និងមានការហូរចូលមកកាន់ប្រទេសកម្ពុជា ដូច្នេះ សមត្ថកិច្ចនគរបាលជាតិ មានតួនាទីភារកិច្ចសំខាន់ក្នុងការការពារសន្តិសុខ និងធានាការអនុវត្តច្បាប់ឱ្យបានហ្មត់ចត់៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ