ក្រចេះ ៖ អ្នកគ្រូនី ដែលជាគ្រូទស្សន៍ទាយជោគវាសនា និងព្យាបាលជំងឺ ដែលបានយកស្បង់ចីពរព្រះសង្ឃមកស្លៀកពាក់លើខ្លួន ហើយអង្គុយលើផ្កាឈូកថតវីដេអូបង្ហោះលើបណ្តាញសង្គម កាលពីថ្ងែទី ២៩ ខែតុលា ឆ្នាំ២០២៣ ដែលធ្វើឱ្យមហាជនរិះគន់, ពេលនេះលោក ស៊ូ សែ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ បានចុះទៅដល់កន្លែងរបស់អ្នកគ្រូនី ហើយបានឱ្យធ្វើកិច្ចសន្យានឹងបានឱ្យលុបវីដេអូបង្ហោះចេញវិញ។



សូមបញ្ជាក់ថា អ្នកគ្រូនោះមានឈ្មោះ សុខ នី រស់នៅភូមិអូរឬស្សី១ សង្កាត់អូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានមុខរបរជាគ្រូទាយជោគវាសនានិងព្យាបាលជំងឺ បានព្រមទទួលយកកិច្ចសន្យាដោយសរសេរថា "នាងខ្ញុំមានឈ្មោះ សុន នី មានអាសយដ្ឋានបច្ចុប្បន្នដូចខាងលើ តទៅថ្ងៃក្រោយនាងខ្ញុំឈប់យកស្បង់ចីវរព្រះសង្ឃមកស្លៀកពាក់ និងឈប់ធ្វើសកម្មភាពមិនសមរម្យ ដែលនាំឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរព្រះពុទ្ធ សាសនាទៀតហើយ។ បើពេលក្រោយនាងខ្ញុំធ្វើដូច្នេះទៀត នាងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន"៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ