ភ្នំពេញ ៖ ក្រសួងអប់រំ បានប្រកាសថា សម្រាប់ការប្រឡងបាក់ឌុបនៅព្រឹកថ្ងៃ៦ វិច្ឆិកា ដែលជាថ្ងៃបើកឆាកដំបូងមានបេក្ខជនអវត្តមានចំនួន ១ ៩៥១នាក់ ស្រី ៧៩៥នាក់ (ក្នុងនោះបេក្ខជនស្វ័យរិន្ទ ១ ៦៣១នាក់ ស្រី៦៨៥នាក់) ស្មើនឹង ១,៤២ភាគរយ ។ អវត្តមាននេះ ក្នុងចំណោមបេក្ខជន ដាក់ពាក្យប្រឡង សរុបចំនួន១៣៧ ៤១២នាក់ ។
សម្រាប់អវត្តមានបេក្ខជនទាំង១ ៩៥១នាក់នេះ ខណៈមានបញ្ហាសុខភាព ៣០ករណី ដែលក្នុងនោះមានករណីបញ្ជូនទៅមន្ទីរពេទ្យចំនួន២ករណី និងមានបេក្ខជនចំនួន២រូប ជួបគ្រោះថ្នាក់ចរាចរណ៍ស្រាល។
នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិ របស់ក្រសួងអប់រំ ក្រោមការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគ ទូទាំងប្រទេស គណៈកម្មការអប្បមាទ ទូទាំងប្រទេស ជំនួយការអប្បមាទ ទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការ កណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួម សហការពីអង្គភាពប្រឆាំ អំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា មន្រ្តីសុខាភិបាល អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ