កាលពីថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨កន្លងទៅ ក្រុមជម្រើសជាតិកម្ពុជា បន្តបរាជ័យពីសំណាក់ម្ចាស់ផ្ទះ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដោយលទ្ធផល ១ទល់៤ ប្រចាំពូល A នៃពានរង្វាន់ AFF Suzuki Cup 2018។ ក្នុងនោះផងដែរ រៀមច្បង ២រូបពោលគឺ កីឡាករ ស៊ូ យ៉ាទី និងកីឡាករ អ៊ុំ វិចិត្រ បាននិយាយស្រដៀងគ្នា និងលើកទឹកចិត្តទៅកាន់ កែវ សុខសិលា ផងដែរ។

អ្នកចាំទីរបស់ណាហ្គាវើល ស៊ូ យ៉ាទី បានធ្វើការបង្ហោះនៅលើបណ្ដាញគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖« បាល់ទាត់គឺបែបនេះណា...សំខាន់កុំឲ្យតែយើងបោះបង់ណាអូន...ត្រូវតែព្យាយាមសម្រួលអារម្មណ៍មកវិញហើយចាប់ផ្ដើមជាថ្មីណា...បងនៅតែជឿជាក់លើពួកអូន...ព្យាយាមឡើងណាហើយបំភ្លេចវាចោលទៅ... »។

ចំណែកឯអ្នកចាំទីរបស់ក្រសួងការពារជាតិ អ៊ុំ វិចិត្រ បានធ្វើការបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖« អាចនិយាយបានថាជីវិតអ្នកចាំទី គឺជាតួនាអីមួយដែលមានទំនួលខុសត្រូវខ្ពស់និងមានសំពាធខ្លាំង ព្រោះបើទោះបីអ្នកសង្គ្រោះបាល់បានល្អយ៉ាងណាក៏ដោយ តែបើអ្នកបង្កើតកំហុសនោះវានឹងធ្វើឲ្យចំនុចល្អរបស់អ្នកគ្មានតម្លៃដែរ បើសិនជាក្រុមឈ្នះមិនជាអ្វីនោះទេ តែបើចាញ់ត្រូវរងសំពាធ ទទួលពាក្យរិះគន់ គេងមិនលក់ ទម្រាំតែបំភ្លេចវាបានគឺត្រូវប្រើពេលវេលា គ្មានអ្នកណាចង់បង្កើតកំហុសនោះទេ ប៉ុន្ដែអ្វីដែលត្រូវធ្វើបន្តទៀតគឺត្រូវយកកំហុសទាំងនោះមករៀនសូត្រនិងទុកជាមេរៀន ងើបមុខឡើងអាប្អូន ហើយប្រឹងប្រែងបន្តទៀត »។

សូមរំលឹកថា ១គ្រាប់របស់កម្ពុជារកបានដោយកីឡាករ ចាន់ វឌ្ឍនាកា នៅនាទី ២៣ ខណៈ ៤គ្រាប់របស់ម្ចាស់ផ្ទះ មីយ៉ាន់ម៉ា រកបានដោយកីឡាករ

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

សូមរំលឹកថា ១គ្រាប់របស់កម្ពុជារកបានដោយកីឡាករ ចាន់ វឌ្ឍនាកា នៅនាទី ២៣ ខណៈ ៤គ្រាប់របស់ម្ចាស់ផ្ទះ មីយ៉ាន់ម៉ា រកបានដោយកីឡាករ Hlaing Bo Bo ២គ្រាប់ម្នាក់ឯងនៅនាទី ៦០ និង ៩០បូក៣, កីឡាករ Than Htet Aung នៅនាទី ៦៩ និងកីឡាករ Si Thu Aung នៅនាទី ៨៧ ខណៈអ្នកចាំទីវ័យក្មេង កែវ សុខសិលា ក៏បានជួយសង្គ្រោះបាល់ពិន័យ ១១ម៉ែត្រពីសំណាក់ក្រុមម្ចាស់ផ្ទះ ១គ្រាប់ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ