សម្តេចតេជោ ហ៊ុន សែន បញ្ជាក់កាន់តែច្បាស់ថាជំនួយជាង ១០លានដុល្លារដែលបានមកពីសប្បុរសជន នឹងមិនត្រូវយកមកផ្គត់ផ្គង់បុគ្គលិកសុខាភិបាលឡើយ
ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សាជាថ្មីម្តងទៀតថា ជំនួយជាង១០លានដុល្លារដែលបានមកពីសប្បុរសជន នឹងមិនត្រូវយកមកផ្គត់ផ្គង់បុគ្គលិកសុខាភិបាលឡើង តែត្រូវយកទៅទិញសម្ភារៈបរិក្ខាផ្សេងៗជាអាទ៍ ម៉ាស់ អាល់កុល សម្រាប់ចែកជូនប្រជាជនវិញ។ ការបញ្ជាក់របស់សម្តេចនេះ ត្រូវបានបង្ហាញនៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។
សូមរំលឹកថា ជំនួយដែលបានមកពីសប្បុរសជន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ធ្លាប់ត្រូវបានសម្តេចតេជោ ប្រកាសរួមម្តងហើយថាមានទំហំប្រមាណជាង១០លានដុល្លារអាមេរិច។ ដែលការប្រកាសនេះគឺត្រូវបានធ្វើក្នុងសន្និសិទសារព័ត៌មាននាវិមានរដ្ឋសភា កាលពីថ្ងៃទី៣០មីនាកន្លងទៅ ។
ជាមួយគ្នានោះសម្តេចបានបន្ថែមថា សម្រាប់ការចំណាយរបស់ក្រុមគ្រូពេទ្យ ឬបុគ្គលិកសុខាភិបាល គឺត្រូវប្រើប្រាស់ថវិការបស់រដ្ឋ ផ្ទុយទៅវិញ ថវិកាដែលបានមកពីការបរិច្ចាករបស់សប្បុរសជន ត្រូវយកទៅបំរើអោយការបញ្ជាទិញម៉ាស់ និងទិញអាកុលចែកជូនប្រជាពលរដ្ឋ ។ សម្តេចបន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តទទួលជំនួយរបស់សប្បុរសជន ដើម្បីចូលរួមលុបបំបាត់ការរីករាលដាលជំងឺកូវីដ១៩នេះពីកម្ពុជា៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ