សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាល បានសម្រេចជាថ្មី ក្នុងការផ្តល់ជាជំនួយសង្គម សម្រាប់កម្មករ-កម្មការិនីរោងចក្រ ដែលត្រូវបានព្យួរការងារ នឹងទទួលបានប្រាក់ខែចំនួន៧០ដុល្លារ ក្នុង១ខែ ដោយរដ្ឋាភិបាលចេញ៤០ដុល្លារខណៈម្ចាស់រោងចក្រចេញ៣០ដុល្លារ។

ប្រមុខរដ្ឋាភិបាល មានប្រសាសន៍បញ្ជាក់ថា ដំបូងឡើយរដ្ឋាភិបាល បានសម្រេចផ្តល់២០ភាគរយ និងម្ចាស់រោងចក្រ៤០ភាគរយ នៃប្រាក់ខែគោល១៩០ដុល្លារ។ ប៉ុន្តែដោយសារតែម្ចាស់រោងចក្រ គ្មានលទ្ធភាពគ្រប់គ្រាន់ ទើបមានការកែប្រែជាថ្មីថា នឹងផ្តល់តែ៧០ដុល្លារក្នុង១ខែតែប៉ុណ្ណោះ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាស នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពវីរុសកូវីដ-១៩ នៅព្រឹកថ្ងៃទី០៧ ខែមេសានេះថា រហូតមកដល់សព្វថ្ងៃនេះ មានរោងចក្រកាត់ដេរជាង ១០០រោងចក្រ ត្រូវបានផ្អាកដំណើរការ ក្នុងដំណាក់កាលវីរុសកូវីដ-១៩ បានរាតត្បាតនៅប្រទេសកម្ពុជា ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ