ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានកោះនរា នឹងដាក់ឲ្យធ្វើដំណើរ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ តទៅ។
តាមរយៈគេហទំព័រហ្វេសប៊ុក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៩ តុលា បានបញ្ជាក់ថា «ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស, ស្ពានកោះនរា នឹងដាក់ឲ្យធ្វើដំណើរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃស្អែកទី២០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៦ព្រឹកតទៅ។ សូមអញ្ជើញធ្វើដំណើរលើស្ពានកោះនរា ដោយសុវត្ថិភាព!»។
គួរបញ្ជាក់ថា ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ ទទឹង ២៤,៥០៦ម៉ែត្រ មាន ៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀតសម្រាប់អ្នកថ្មើជើង។ ស្ពានកោះនរានេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ តាមការប៉ានស្មានត្រូវប្រើប្រាស់រយៈពេល ៣៥ខែ ដើម្បីស្ថាបនា និងបានចំណាយទុនវិនិយោកប្រមាណ ៣៨លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា OCIC ក្រោមការគ្របគ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ