រដ្ឋមន្រ្តីសេដ្ឋកិច្ចថា រាជរដ្ឋាភិបាល និងវិស័យឯកជន កំពុងធ្វើដំណើរក្នុង ទូកតែមួយ រួមសុខ រួមទុក្ខជាមួយគ្នា
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាល និងវិស័យឯកជនកំពុងតែប្រឈមនឹងបញ្ហារួម ក្នុងការបន្ដលើក កម្ពស់កិច្ចអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព អាចនិយាយបានថា រាជរដ្ឋាភិបាល និងវិស័យឯកជនកំពុងធ្វើដំណើរក្នុង ទូកតែមួយ រួមសុខរួមទុក្ខជាមួយគ្នា។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ វិស័យ ឯកជន ដើម្បីពិនិត្យ និងពិភាក្សាលើ «ស្ថានភាពអាជីវកម្មនាពេលបច្ចុប្បន្ន និងវិធានការចាំបាច់នានា» នៅក្នុង បរិបទដែលជំងឺកូវីដ-១៩ ដែលបាន និងកំពុងបន្តរីករាលដាលក្នុងតំបន់ និងសកល កាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០ លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា វិស័យឯកជន និងរាជរដ្ឋាភិបាល ត្រូវបន្ដសហការយ៉ាងជិតស្និត ក្នុងការត្រៀមកម្លាំងរួចជា ស្រេច ក្នុងការចាប់យកកាលានុវត្តភាពថ្មីនានា ដែលអាចកើតមានឡើងក្នុងអំឡុង ពេល និងក្រោយ វិបត្តិជំងឺកូវីដ-១៩។
លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសប៍ថា «រដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកវិស័យឯកជន ជាចលករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។ ក្នុងបរិការណការរីករាលដាល នៃជំងឺកូវីដ-១៩ នេះ រាជរដ្ឋាភិបាល និងវិស័យឯកជនកំពុងតែប្រឈមនឹងបញ្ហារួម ក្នុងការបនបន្ដលើក កម្ពស់កិច្ចអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ឬអាចនិយាយបានថា រាជរដ្ឋាភិបាល និងវិស័យឯកជនកំពុងធ្វើដំណើរក្នុង ទូកតែមួយ រួមសុខរួមទុក្ខជាមួយគ្នា»។
លោកបន្ថែមថា ក្នុងន័យនេះ ការចូលរួមចំណែក ក្នុងការរំលែកទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមរួមចំពោះមុខ និងក្នុងការជួយស្តារការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងអំឡុងពេលលំបាកនេះគឺជា «កត្តាចាំ បាច់មិនអាចខ្វះ បាន»។ ជាកស្ដែង រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការអន្ដរាគមន៍ចំនួន៣ ដើម្បីគ្រប់គ្រងៀផលប៉ះ ពាល់នៅក្នុងវិស័យសំខាន់ៗ ដោយគិតគូរ លើគ្រប់ទិដ្ឋភាពក្នុងការ ៖
ទី១-ជួយដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអាជីវកម្មដែលទទួលរងផលប៉ះពាល់ ដើម្បីឲ្យក្រុមហ៊ុន ទាំងនោះ អាចបន្ដអាជីវកម្មបាន។
ទី២-ជួយដល់កម្មករ-និយោជិតដែលបាត់បង ឬត្រូវព្យូរការងារឲ្យមានលំនឹង ជីវភាព។
ទី-ទ្រទ្រង់កំណើន ជាពិសេស ជួយដល់សហគ្រាសធុនតូច និងមធ្យមដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ៕ E B