អេស្ប៉ាញ ៖ ក្រុមអ្នកមានបុណ្យ FC Barcelona នឹងមិនលក់ខ្សែប្រយុទ្ធ Antoine Griezmann ទៅណាទេ នៅរដូវក្ដៅនេះ បើទោះជារូបគេមិនទាន់លេងដល់កម្រិតដែលក្រុមត្រូវការក៏ដោយ។នេះបើយោងតាមប្រភពDailyMail

ដោយឡែក Antoine Griezmann មិនសូវមានឱកាសលេងក្រោមការដឹកនាំរបស់លោក Setien ឡើយ ប៉ុន្តែប្រកួតកន្លងទៅនេះ រូបគេមានឱកាសជាប់ជម្រើស១១នាក់ដំបូង និងរកគ្រាប់បាល់បានផងដែរ។ ទម្រង់លេងហាក់ដូចជាយល់ចិត្តគ្នាជាមួយ Lionel Messi និង Suarez នេះហើយ ទើបបានជាក្លឹបនឹងមិនលក់កីឡាករចំណូលថ្មីម្នាក់នេះទៅណាទេ នៅរដូវក្ដៅខាងមុខ។ ដោយយល់ព្រមផ្ដល់ឱកាសឱ្យរូបគេលេង១រដូវកាលទៀត ដើម្បីមើលសមត្ថភាពឱ្យច្បាស់។

គួរឲដឹងដែរថា ខ្សែប្រយុទ្ធដែលក្រុម Barcelona ទិញពី Atletico Madrid មកក្នុងតម្លៃ១០៨លានផោននេះ ហាក់នៅមិនទាន់យល់ចិត្តជាមួយកីឡាករដទៃទៀតទេ។ តែមួយរយៈចុងក្រោយនេះ ឃើញថាកីឡាករបារាំងនេះ បានបង្ហាញភាពស្និទ្ធស្នាលជាមួយសមាជិកក្រុមដទៃទៀតច្រើន។ ដោយរដូវកាលថ្មីខាងមុខ ថ្នាក់ដឹកនាំក្លឹបរំពឹងថារូបគេនឹងជួយក្រុមឱ្យជោគជ័យមិនខាន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ